ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦បានជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ជាង២០០នាក់ មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ជាង២០០នាក់ មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ និងបាននាំយកថវិកាបេឡាមរណៈសង្គ្រោះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន ៤០លានរៀល ទៅប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុវជនកម្ពុជា ចំនួន ១០គ្រួសារ។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកសមាជិកាគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជនជាច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ដែលបានចូលរួមជាង ២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម និងសារុង ១ ។ ដោយឡែកក្រុមគ្រួសារសពអតីតយុទ្ធជន ដែលត្រូវទទួលថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៤លានរៀល អង្ករ ២០គីឡូក្រាម និងសារុង ១ផងដែរ៕

14202549_1791228007833644_1689150224950908844_n 14224812_1791227904500321_2202144420480613469_n 14225378_1791227804500331_14184544789121624_n 14233267_1791227597833685_8229901316314538639_n 14237679_1791228101166968_8353055426156170549_n 14322601_1791227717833673_5820548760854324167_n 14322572_1791228044500307_5428101569385846893_n 14322572_1791227947833650_9220798410678367172_n 14322516_1791227611167017_7891283817698680163_n 14292293_1791227654500346_9066124110678766779_n 14291694_1791227601167018_3171299449377019090_n 14238242_1791228004500311_2043401231469159799_n 14238207_1791227714500340_8800162232533883276_n