ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការគណបក្សខេត្តអញ្ជើញចូលរួមកាន់បិណ្ឌទី៣នៅឃុំកោះជុំ ស្រុកកណ្តៀង


ព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការគណបក្សខេត្ត អមដំណើរដោយឯកឧត្តម អស់លោក សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្តបានអញ្ជើញចូលរួមកាន់បិណ្ឌទី៣និងនាំយកទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តដំរីស ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ គណ:កម្មការ អាចារ្យ ដូនជី តាជី និង ពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ទេយ្យទានប្រគេនប្រគេនព្រះសង្ឃនាពេលនោះរួមមាន: អង្ករ ១៥០ គីឡូក្រាម មី១កេសធំ,ទឹកត្រី,ស្ករស,ភេសជ្ជ: ព្រមទាំងថវិកាចំនួន ១ លានរៀល ថែមទាំងបានជូន ដូនជី តាជី ក្នុងម្នាក់ៗ ១ មឺុនរៀល សរុប ចំនួន ៥៧ នាក់។

14322617_334876686864418_8799868116441571034_n 14333197_334876790197741_6290691170011517247_n 14344730_334876866864400_5111493345098146561_n 14344743_1830678237165181_2194241436346926385_n 14359257_334876826864404_617247189644079368_n 14364668_334876673531086_6546269563637557272_n 14368734_334876736864413_428404571511648417_n