ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលពោធិ៍សាត់លោកជំទាវ ឯម ប៉ុណ្ណាតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់និងជាសមាជិការប្រតិបត្ត បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទនៅវត្តព្រះធាតុ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលពោធិ៍សាត់លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់និងជាសមាជិការប្រតិបត្តិ និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទនៅវត្តព្រះធាតុ ស្ថិតក្នុងភូមិឥន្ធ្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូកចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធនោះរួចមក ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះធាតុ រួមមានទានធូប ស្ករស តែម្លូស្លា ចង្ហាន់ ៣ឆ្នាំងធំ អង្ករ១០០គក្រ ទឹកក្រូច៧កេស ទឹកសុទ្ធ៧កេស បច្ច័យ១លានរៀល សីលវ័ន្តសីលវន្តី ម្នាក់ៗក្រណាត់ស ០១ដុំ ប្រជាការពារ និងកងកម្លាំង ម្នាក់ៗថវិកា ២ម៉ឺនរៀល។

គួរបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យកាន់វេនតាមវត្តអត្ថខាត់ នៃបណ្តាក្រុងស្រុកទូទាំងខេត្ត ចំនួន៥វេន រួមមាន៖
-វេនទី៩ ថ្ងៃទី២៥ ខែកញ្ញា វត្តពោធិ៍មានបុណ្យ ស្ថិតនៅក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន
-វេនទី១១ ថ្ងៃទី២៧ ខែកញ្ញា វត្តសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ
-វេនទី១២ ថ្ងៃទី២៨ ខែកញ្ញា វត្តព្រះធាតុ ឃុំស្រែស្តុក ស្រុកកណ្តៀង
-វេនទី១៣ ថ្ងៃទី២៩ ខែកញ្ញា វត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ
-វេនទី១៤ ថ្ងៃទី៣០ ខែកញ្ញា វត្តសុភី ឃុំស្រែស្តុក សង្កាត់រលាប។

WhatsApp Image 2016-09-28 at 1.03.20 PM WhatsApp Image 2016-09-28 at 1.04.07 PM WhatsApp Image 2016-09-28 at 1.05.10 PM WhatsApp Image 2016-09-28 at 1.07.40 PM WhatsApp Image 2016-09-28 at 1.07.51 PM WhatsApp Image 2016-09-28 at 1.08.00 PM WhatsApp Image 2016-09-28 at 1.08.10 PM WhatsApp Image 2016-09-28 at 1.08.21 PM WhatsApp Image 2016-09-28 at 1.08.32 PM WhatsApp Image 2016-09-28 at 1.08.48 PM WhatsApp Image 2016-09-28 at 1.08.59 PM WhatsApp Image 2016-09-28 at 1.09.43 PM WhatsApp Image 2016-09-28 at 1.09.53 PM WhatsApp Image 2016-09-28 at 1.10.04 PM WhatsApp Image 2016-09-28 at 1.10.14 PM WhatsApp Image 2016-09-28 at 1.10.25 PM WhatsApp Image 2016-09-28 at 1.10.36 PM WhatsApp Image 2016-09-28 at 1.10.46 PM WhatsApp Image 2016-09-28 at 1.11.00 PM WhatsApp Image 2016-09-28 at 1.11.43 PM WhatsApp Image 2016-09-28 at 1.11.54 PM WhatsApp Image 2016-09-28 at 1.12.05 PM WhatsApp Image 2016-09-28 at 1.12.14 PM WhatsApp Image 2016-09-28 at 1.12.25 PM WhatsApp Image 2016-09-28 at 1.12.35 PM WhatsApp Image 2016-09-28 at 1.12.44 PM WhatsApp Image 2016-09-28 at 1.12.55 PM WhatsApp Image 2016-09-28 at 1.13.24 PM WhatsApp Image 2016-09-28 at 1.13.32 PM WhatsApp Image 2016-09-28 at 1.13.40 PM WhatsApp Image 2016-09-28 at 1.13.54 PM WhatsApp Image 2016-09-28 at 1.13.59 PM WhatsApp Image 2016-09-28 at 1.14.06 PM WhatsApp Image 2016-09-28 at 1.14.13 PM WhatsApp Image 2016-09-28 at 1.14.31 PM