ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត


ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រជុំនេះ អនុម័តសេចក្តីព្រាងរបៀបវារៈចំនួន៦ មានដូចជា៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត
៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៥-បញ្ហាផ្សេងៗ
៦-ពិនិត្យ និងអនុម័តស្នើសុំតែងតាំង និងផ្លាស់ប្តូរភារកិច្ច ជូនមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្ត៕

WhatsApp Image 2016-10-07 at 2.34.06 PM WhatsApp Image 2016-10-07 at 2.33.53 PM WhatsApp Image 2016-10-07 at 2.33.54 PM WhatsApp Image 2016-10-07 at 2.33.56 PM WhatsApp Image 2016-10-07 at 2.33.57 PM WhatsApp Image 2016-10-07 at 2.33.58 PM WhatsApp Image 2016-10-07 at 2.33.59 PM WhatsApp Image 2016-10-07 at 2.34.00 PM WhatsApp Image 2016-10-07 at 2.34.01 PM WhatsApp Image 2016-10-07 at 2.34.02 PM