ព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៥ ឯកឧត្តម ខូយ.សុខា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ.ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ជាច្រើនរូបបាន
អញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម រស់.ស្រេង អតីតៈប្រធានគណៈកម្មាធិការគណបក្សខេត្ត អតីតៈអភិបាល
ខេត្តពោធិ៍សាត់ និង ជាសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ ក្នុងជន្មាយុ ៨២
ឆ្នាំ ដោយរោគាពាធ។