លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុងពោធិ៍សាត់បាននាំយកអំណោយទៅជូនគ្រួសារនៃសពនៅសង្កាត់ផ្ទះព្រៃ

នាព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន អង្ករ មី ទឹកស៊ីអ៊ីវ និង ថវិកាមួយចំនួន របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសពចំនួន២ គឺសពលោកស្រី ខែម ចាន់ថា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និង សពលោកស្រី លឹម មឿន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយមាស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ដែលសពទាំង២ បានទទួលមរណៈភាពកាលពីថ្ងៃទី ២២ កន្លងទៅ ដោយរោគាពាធ ។

IMG-20160622-WA0017

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *