ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃក្រសួង ចូលរួមជាអធិបតី ក្នុងវេទិកាសាធារណៈ

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃក្រសួង ចូលរួមជាអធិបតី ក្នុងវេទិកាសាធារណៈ ស្តីពី “ការផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីគោលការណ៍នៃការប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន” នៅឃុំបន្ទាយដែក ឃុំសំរោងធំ នៃស្រុកកៀនស្វាយ និងឃុំបឹងគ្រំ ឃុំល្វាស ឃុំទឹកឃ្លាំង ឃុំកោះកែវ ស្រុកល្វាឯមខេត្ត កណ្តាល ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីគោលការណ៍នៃការប្រើប្រាស់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។

មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនអាជីវករដែលធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានភារកិច្ចចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងឃុំ-សង្កាត់ពាក់ព័ន្ធក្នុងដែនប្រតិបត្តិការធនធានរ៉ែរបស់ខ្លួន។

មូលនិធិនេះនឹងត្រូវប្រើប្រាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សុខមាលភាពសាធារណៈ អប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលពាក់ព័ន្ធផ្សេងៗទៀត ដោយផ្អែកលើសំណើសមស្រប និងជាអាទិភាពរបស់សហគមន៍មូលដ្ឋាន ឃុំ-សង្កាត់ដែលស្ថិតនៅក្នុងដែនប្រតិបត្តិការធនធានរ៉ែ។

សូមរំឭកថា មូលនិធិនេះត្រូវបានអនុវត្តដំបូងចាប់ពីខែមេសា ឆ្នាំ២០១៥ តាមរយៈការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ឱ្យកំពង់ផែស្វយ័តភ្នំពេញធ្វើការបូមខ្សាច់ នៅតំបន់ប្រឡាយស្តៅ-តាឯក ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល និងនៅតំបន់ខ្សុំ-កោះកែវ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្នុងគោលបំណងស្តារផ្លូវនាវាចរណ៍ និងផ្គត់ផ្គង់ខ្សាច់សម្រាប់តម្រូវការអភិវឌ្ឍន៍វិស័យសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ។

កាលបរិច្ឆេទៈ ថ្ងៃទី ២២ មិថុនា ឆ្នាំ២០១៦
ទីកន្លែងៈ ស្រុកល្វាឯម ខេត្តកណ្ដាល

FB_IMG_1466672692057FB_IMG_1466672699825(

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *