ថៃ្ងទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេនបិណ្ឌទី៨ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តពោធិ៍សាត់ រូមជាមួយមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរឃុំ បានចូលរួមកាន់បិណ្ឌចំនួន០២វត្ត គឺវត្តត្រាង និងវត្តកោះខ្សាច់ ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍៍សាត់ ក្នុងពេលនោះដែរក៏បានប្រគេនអង្ករក្នុងមួយវត្តៗចំនួន ២០០ គីឡូ ថវិកា និងទេយ្យទានផេ្សងៗទៀត ។ លោកបានឧទ្ទិសផលបុណ្យដល់បងប្អូនខែ្មរទាំងអស់ដែលរស់នៅលើ ភពផែនដីយើងនេះ ។ “សុខោ បុញ្ញស្ស ឧច្ចយោ”ការសន្សំបុណ្យ នាំមកនូវសេចក្តីសុខ ?។
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូមជាមួយមន្ត្រីមន្ទីរព្រមទាំងអាជ្ញាធរឃុំ បានចូលរួមកាន់បិណ្ឌត្រាង និងវត្តកោះខ្សាច់
