នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ស៊ុយ.សែម សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល ជាមួយបង
ប្អូនមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា គណបក្សប្រជាជនទូទាំងស្រុក
វាលវែង កម្មវិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនស្រុកវាលវែង។