លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស ព្រមទាំងសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី របស់សាខាសមាគមនារី និងពុទ្ធបរិស័ទ ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តវិហារហ្លួង ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត។
គួរបញ្ជាក់ថា បច្ច័យបានមកពីកឋិនទានកន្លងមក ដែលផ្តួចផ្តើមឡើងដោយ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ មានចំនួន ១៥លានរៀល និង១៥០ដុល្លារអាមេរិក ក្រៅពីនោះ ៧លានរៀលទៀត បានមកពីពុទ្ធបរិស័ទចំណុះជើងវត្ត និងក្រុមការងារចុះជួឃុំអន្សាចំបក់ផងដែរ៕