ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦លោកជំទាវ ម៉ែន នារីសុភ័ក្រ្ក អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោតេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនឯកឧត្តម ខូយ រីដា អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ត ម៉ៅ ធនិន និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តពោធិ៍សាត់រួមទាំងមន្ត្រីកាកបាទក្រហមជាច្រើនរូបទៀតបាននាំយកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មកចែកជូនដល់ជនចាស់ ជរាគ្មានទីពឹងស្ត្រីម៉េម៉ាយក្រីក្រ អ្នកមានជម្ងឺរាំរ៉ៃ និងកុមារកំព្រាគ្មានទីពឹងមាន ចំនួន១៨៧៩គ្រួសារ ក្រុង៨៦៨គ្រួសារ ស្រុកកណ្តៀង៦១១គ្រួសារ ស្រុកវាលវែង ៤០០គ្រួសារ
១គ្រួសារ ទទួលបាន អង្ករ១ការ៉ុង មី១កេះ ត្រីខ១យួ និងឃីត១កញ្ចប់ សមាជិកចូលរួម ប្រមាណជាង 45នាក់ នៅក្នុងបរិវេណវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
សម្រាប់ខេត្តពោធិ៍សាត់រយ:ពេលជាង១១ខែកន្លងមកនេះដែលកាកបាទក្រហមកម្ពុជាប្រចាំខេត្តពោធិ៍សាត់បានចុះជួយនិងចែកដល់ប្រជាជនក្រីក្ររួមមាន៣៧១៥គ្រួសារ
១ -គ្រោះរាំងស្ងួត ២៨៥៣គ្រួសារ
២ -ភ្លើងឆេះផ្ទះ ៤៧គ្រួសារ
៣ -ទឹកជំនន់ ២៧០គ្រួសារ
៤ -ខ្យល់ព្យុះ ២០គ្រួសារ
៥ -ចាស់ជរា ក្មេងកំព្រា អ្នកផ្ទុកមេរោគអេដស៍ស្ត្រីមេម៉ាយគ្មានទីពឹងបានចំនួន ៣៥០គ្រួសារ
៦ -គ្រោះមហន្តរាយផ្សេងៗ១៥០គ្រួសារ