នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន អង្ករ និងថវិកា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសពឧបាសិកា ឃាន ដែលស្លាប់ដោយជំងឺលើសឈាម ក្នុងជន្មាយុ ៧៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអូតូង សង្កាត់ចំរើនផល និងសពឧបាសិកា យ៉ែម សឹម ដែលស្លាប់ដោយជរាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអូតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញទៅចូលរួមរំលែកទុក្ខគ្រួសារសពនៅភូមិអូរតូងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់
