ឯកឧត្តម ខូយ រីដា បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ជនរងគ្រោះ


ប្រជាពលរដ្ឋមួយគ្រួសារនៅភូមិរោងម៉ាសុីន ឃុំស្វាយលូង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះអស់គ្មានសល់អ្វីនោះ ត្រូវបានឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ លោកវ៉ាន់ ហ៊ាងនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅប្រគល់ជូនដល់

ទីកន្លែងកើតហេតុ នាព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។ អំណោយរបស់សាខាជូនដល់គ្រួសារភ្លើងឆេះផ្ទះ រួមមានអង្ករ៥០

គីឡូក្រាមមី១កេស តង់ខៀវ១ ត្រីខ ៦កំប៉ុង  ឃីត១កញ្ចប់ និងថវិកា១លានរៀល។

បន្ទាប់មកទៀត ឯកឧត្តម និងសហការីបាននាំយកអំណោយទៅចែកជូនជនក្រីក្រ និងពិកាភ្នែកទាំងសងខាង មានឈ្មោះ

ណែម ផុនអាយុ៤៦ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ស្រុកកណ្តៀង មានអង្ករចំនួន ២៥ គីឡូក្រាម ត្រីខ៦កំប៉ុង មី១កេស ឃីត១កញ្ចប់ និងថវិកាចំនួន២០មឺុនរៀល។

ជនពិកាភ្នែកថវិកា - Copy ជនពិកាភ្នែក - Copy អំណៅយ - Copy ផ្ទះឆេះភ្លើង - Copy ផ្ទះ១ - Copy ប្រគល់ថវិកា - Copy