ឯកឧត្តម ខូយ សុខា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់បានអញ្ជើញចុះប្រជុំនៅស្រុកកណ្តៀង


នៅព្រឹកថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ អមដំណើរដោយឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈប្រចាំការ និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងមន្ត្រីជំនាញរបស់គណបក្សខេត្ត បានជួបប្រជុំនៅស្រុកកណ្តៀងជាមួយគណៈអចិន្ត្រៃយ៍គណបក្សស្រុកកណ្តៀង និងប្រធាន អនុប្រធានគណបក្សគ្រប់ឃុំទាំង៩ ដើម្បីណែនាំអំពីការរៀបចំសន្និបាតគណបក្សឃុំនៅពេលខាងមុខដ៏ខ្លីនេះ ដើម្បីឈានទៅរកការបោះឆ្នោតឃុំ/សង្កាត់ក្នុងឆ្នាំ ២០១៧ ។

15267667_1867604760139195_8234469816131621757_n 15390827_1867604713472533_3874601888576022702_n