វិហារឥស្លាមត្បែងបង្គាប ទំហំ១០ម៉ែត្រx១៥ម៉ែត្រ ដែលមានតម្លៃជាង ៣ម៉ឺនដុល្លារ ស្ថិតក្នុងភូមិត្បែងបង្គាប ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវប្រគល់ជូនសាសនិកខ្មែរឥស្លាម សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សុះ មូសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រូពេទ្យមូស្លីមកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ពិធីប្រគល់វិហារឥស្លាមនាពេលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក លោកស្រីមកពីបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ បងប្អូនសាសនិកខ្មែរឥស្លាមជាច្រើនកុះករ។
ឯកឧត្តម សុះ មូសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រូពេទ្យមូស្លីមកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានប្រគល់វិហារឥស្លាមស្ថិតក្នុងភូមិត្បែងបង្គាប ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
