#សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ជូនចំពោះមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ផ្នែក យុវជន បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ទាំងយប់ទាំងថ្ងៃ ក្នុងការជួយរួមចំណែកទប់ស្កាត់គ្រោះទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ដែលជាសកម្មភាពឆ្លើយតបទាន់ហេតុការណ៍ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានដែលបាននិងកំពុងរងផល ប៉ះពាល់គ្រោះទឹកជំនន់នេះ ឆ្លើយតបនិងបញ្ចៀសបាននូវរាល់ការ ខូចខាតផ្សេងៗមួយចំនួនធំ តាមរយៈទឹកចិត្ត និងកាយវិការដ៍ប្រពៃនេះ
សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ក្នុងការរួមចំណែកបំរើដល់កិច្ចការសង្គមជាតិ ក្នុងសម័យកាលសន្តិភាពនិងការអភិវឌ្ឍ
ប្រយោជន៍កិត្យានុភាព និងឧត្តមភាពជាតិ ជានិច្ចនិរន្តរ៍…