ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ជួបពិភាក្សាជាមួយប្រតិភូចិនខេត្ត ចាង ស៊ូ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់


ប្រតិភូចិន ខេត្តចាងស៊ូ មានគោលបំណង នាំពលករខេត្តពោធិ៍សាត់ ជាង៣០០នាក់ សម្រាប់ធ្វើការងារសាកល្បង រយៈពេល៣ឆ្នាំ និងនាំដំឡូងចូលដំឡូងមី រួមជាមួយអង្ករជាង ១០ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ។

នេះជាការលើកឡើងរបស់លោក Tang Guangpu អភិបាលស្រុកកាងអ៊ី ក្រុងសាងអ៊ីកាង ខេត្តចាងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនៈកិច្ច តាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ដោយបានការទទួលស្វាគមន៍ពី ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាលប្រតិភូមិចិន ខេត្តចាងស៊ូ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចទទួលតាមការសំណូមពរ និងពិនិត្យទៅលើទីតាំងដីជាក់ស្តែង ដើម្បីសាងសង់រោងផលិតអង្ករ និងរោងចក្រកែច្នៃដំឡូងមី ក្នុងទឹកដីខេត្តពោធិ៍សាត់។

WhatsApp Image 2016-12-21 at 11.35.03 AM WhatsApp Image 2016-12-21 at 11.34.09 AM WhatsApp Image 2016-12-21 at 11.34.10 AM WhatsApp Image 2016-12-21 at 11.34.12 AM WhatsApp Image 2016-12-21 at 11.34.13 AM WhatsApp Image 2016-12-21 at 11.34.14 AM WhatsApp Image 2016-12-21 at 11.34.15 AM WhatsApp Image 2016-12-21 at 11.34.16 AM WhatsApp Image 2016-12-21 at 11.34.17 AM WhatsApp Image 2016-12-21 at 11.34.18 AM WhatsApp Image 2016-12-21 at 11.34.20 AM WhatsApp Image 2016-12-21 at 11.34.52 AM WhatsApp Image 2016-12-21 at 11.34.53 AM WhatsApp Image 2016-12-21 at 11.34.55 AM WhatsApp Image 2016-12-21 at 11.34.56 AM WhatsApp Image 2016-12-21 at 11.34.57 AM WhatsApp Image 2016-12-21 at 11.34.58 AM WhatsApp Image 2016-12-21 at 11.35.00 AM WhatsApp Image 2016-12-21 at 11.35.01 AM WhatsApp Image 2016-12-21 at 11.35.02 AM