#ក្រុងពោធិ៍សាត់
រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦
លោកចាប នាង អភិបាលនៃគណៈអភិបាលក្រុងនិងមន្ត្រីក្រោមឱវាទ ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធនានា អាជាធរដែនដី បានជួបប្រជុំគ្នាស្វែងរកដំណោះស្រាយលើផលប៉ះពាល់ចំពោះបងប្អូនប្រជាពលរដ្ឋ ពីការបង្ហូរកាកសំណល់របស់កសិដ្ឋានចិញ្ចឹមស្វា ដាក់ចេញនូវផែនការកែលម្អនិងពន្លឿន ការស្ថាបនាបច្ចេកទេសនៃប្រព័ន្ធគ្រប់គ្រងកាកសំណល់ នៅសាលប្រជុំក្រុមហ៊ុន វ៉ាន់នីបាយអូរីសើច(ខេមបូឌា) ខប.អិលធីឌី
VANNY BIO-RESEARCH ( CAMBODIA ) CORP.LTD
ភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុងខេត្តពោធិ៍សាត់។