នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ជាពិសេសមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញផងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់អនុសាសន៍ល្អៗមួយចំនួន ជុំវិញការសាងសង់អគារក្រោយសម្រាលកូន ដើម្បីបំពេញតម្រូវការបន្ថែម ជូនដល់បងប្អូនក្មួយៗឲ្យបានសមរម្យ។