ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ បានជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់មធ្យមសិក្សា
ប័ត្រទុុតិយភូមិនិទ្ទេសB ចំនួន ១៨ នាក់ក្នុងក្រុងពោធិ៍សាត់ ក្នុងនោះ១៦នាក់មកពីវិទ្យាល័យពោធិ៍សាត់ និង២នាក់ទៀតមកពីវិទ្យាទាចំរ៉ាត់ នៅសាលប្រជុំមន្ទីរអប់រំយុវជន
និងកីឡាខេត្តពោធិ៍សាត់។ ជំនួបនេះមានគោលដៅតម្រង់ទិសក្នុងការសិក្សាជូនដល់ក្មួយសិស្សានុសិស្សបន្ទាប់ពីពួកគេបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ
ឆ្នាំសិក្សាឆ្នាំ២០១៤-២០១៥ ក្នុងសម័យកាលកម្ពុជាកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅប្រព័ន្ធអប់រំជាតិ។ ជាក់ស្តែងក្នុងថ្ងៃនេះរង្វាន់លើកទឹកចិត្តផ្តល់ជូនដល់សិស្សប្រឡងជាប់និទ្ទេសBចំនួន១៨នាក់ក្នុងក្រុងពោធិ៍សាត់ ក្នុងម្នាក់ៗទទួលបានថវិកាម្ភៃមឺុនរៀល។
គួរបញ្ជាក់ផងដែរថាខេត្តពោធិ៍សាត់មានបេក្ខជនប្រឡងជាប់មានចំនួន១២០៧នាក់ក្នុងនោះស្រីចំនួន៦៣០ស្មើនិង៥៥%៩០ភាគរយ។ហើយខេត្តពោធិ៍សាត់មានសិស្ស
និទ្ទេសB ៣៨នាក់,នទ្ទេសC១០១នាក់ នទ្ទេស D ១៧០ នាក់និងនិទ្ទេសE ៨៩៨នាក់។