ឯកឧត្តមម៉ៅ ធនិន និង លោកជំទាវ បានជួបសំណេះសំណាលជាមួយសិស្សដែលទើបប្រឡងជាប់


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ បានជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់មធ្យមសិក្សា

ប័ត្រទុុតិយភូមិនិទ្ទេសB ចំនួន ១៨ នាក់ក្នុងក្រុងពោធិ៍សាត់ ក្នុងនោះ១៦នាក់មកពីវិទ្យាល័យពោធិ៍សាត់ និង២នាក់ទៀតមកពីវិទ្យាទាចំរ៉ាត់ នៅសាលប្រជុំមន្ទីរអប់រំយុវជន

និងកីឡាខេត្តពោធិ៍សាត់។  ជំនួបនេះមានគោលដៅតម្រង់ទិសក្នុងការសិក្សាជូនដល់ក្មួយសិស្សានុសិស្សបន្ទាប់ពីពួកគេបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

ឆ្នាំសិក្សាឆ្នាំ២០១៤-២០១៥ ក្នុងសម័យកាលកម្ពុជាកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅប្រព័ន្ធអប់រំជាតិ។ ជាក់ស្តែងក្នុងថ្ងៃនេះរង្វាន់លើកទឹកចិត្តផ្តល់ជូនដល់សិស្សប្រឡងជាប់និទ្ទេសBចំនួន១៨នាក់ក្នុងក្រុងពោធិ៍សាត់ ក្នុងម្នាក់ៗទទួលបានថវិកាម្ភៃមឺុនរៀល។

គួរបញ្ជាក់ផងដែរថាខេត្តពោធិ៍សាត់មានបេក្ខជនប្រឡងជាប់មានចំនួន១២០៧នាក់ក្នុងនោះស្រីចំនួន៦៣០ស្មើនិង៥៥%៩០ភាគរយ។ហើយខេត្តពោធិ៍សាត់មានសិស្ស

និទ្ទេសB ៣៨នាក់,នទ្ទេសC១០១នាក់ នទ្ទេស D ១៧០ នាក់និងនិទ្ទេសE ៨៩៨នាក់។

10422072_1647258095563970_4578497029643201658_n 11261683_1647258092230637_8581841630512255136_n 12019792_1647258098897303_6643821777928860255_n 12033118_1647258038897309_4297052362998707216_n 12047013_1647258032230643_6907520655532663580_n 12047067_1647258035563976_5842643230152697561_n