ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់បានអំណោយដ៏ថ្លៃថ្លាជាង ២ម៉ឺនដុល្លារធ្វើ ផ្លូវប៉េតុងមួយខ្សែរជិត ២០០០ម៉ែត្រ ក្នុងវិទ្យាល័យពោធិ៍សាត់


ផ្លូវប៉េតុងមួយខ្សែរជិត ២០០០ម៉ែត្រ ក្នុងវិទ្យាល័យពោធិ៍សាត់ ដែលចំណាយថវិកាជាង ២ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ត្រូវបានប្រគល់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រើប្រាស់ជាផ្លូវការ ក្នុងនាមជាអតីតសិស្សជំនាន់មុន នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧។

ពិធីប្រគល់ទទួលផ្លូវចាក់ប៉េតុងខាងលើនេះ ធ្វើឡើងនៅបរិវេណវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរក្រុង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

WhatsApp Image 2017-01-07 at 11.00.38 AM WhatsApp Image 2017-01-07 at 4.07.52 PM WhatsApp Image 2017-01-07 at 4.07.55 PM WhatsApp Image 2017-01-07 at 4.07.56 PM WhatsApp Image 2017-01-07 at 11.00.17 AM WhatsApp Image 2017-01-07 at 11.00.19 AM WhatsApp Image 2017-01-07 at 11.00.20 AM WhatsApp Image 2017-01-07 at 11.00.22 AM WhatsApp Image 2017-01-07 at 11.00.23 AM WhatsApp Image 2017-01-07 at 11.00.24 AM WhatsApp Image 2017-01-07 at 11.00.25 AM WhatsApp Image 2017-01-07 at 11.00.26 AM WhatsApp Image 2017-01-07 at 11.00.27 AM WhatsApp Image 2017-01-07 at 11.00.29 AM WhatsApp Image 2017-01-07 at 11.00.31 AM WhatsApp Image 2017-01-07 at 11.00.32 AM WhatsApp Image 2017-01-07 at 11.00.36 AM WhatsApp Image 2017-01-07 at 11.00.37 AM