ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានទទួលបដិសណ្ឋារកិច្ច លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលប្រជុំបន្ទប់រងចាំសាលាខេត្តពោធិ៍សាត់។
ក្នុងកិច្ចជំនួបពិភាក្សាការងារខាងលើនេះ ធ្វើឡើងដើម្បីរៀបចំយន្តការរកដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ៣គ្រួសារ ដែលរស់នៅក្នុងបរិវេណដី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់៕