កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ នៅសាលប្រជុំធំអូរចំបក់ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ មានការប្រារព្ធពិធីបើកវគ្គផ្សព្វផ្សាយគោលការណ៍សំខាន់ៗនែច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការរៀបចំការបោះឆ្នោត
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សមាជិក សមាជិកា ដែលបានចូលរួមស្តាប់ក្នុងឳកាសនោះមានសរុបចំនួន៩១១នាក់ ។