អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ,ឯកឧត្តម
ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ បានយកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និង ចាស់ជរា ក្នុងភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ចំនួន ២២ គ្រួសារ នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ។អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនោះរួមមាន អង្ករ ២៥ គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ០៣ដប ទឹកត្រី០៣ដប និង ឃីត០១កញ្ចប់ធំ ព្រមទាំងថវិកាចំនួន ២មឺុនរៀល។