ដើម្បីចូលរួមអបអរសាទរបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ខ្មែរដ៏ធំនោះ ប្រតិភូមួយក្រុមដឹកនាំដោយលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់
និងជាសមាជិកាប្រតិបត្តិ,លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស,លោកជំទាវ ឡុងម៉ារី ខូយ សុខា អនុប្រធានកិត្តិយស ព្រមទាំងសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍សាលាខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត បានជួបសំណេះសំណាលនិងនាំយកអំណោយជូនស្ត្រីចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ២០ នាក់នាព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥ នៅសាលាស្រុកបាកាន។
អំណោយដែលបានចែកជូននាពេលនោះរួមមានៈ អង្ករចំនួន ២៥ គីឡូក្រាម,មី០១កេសតូច,ត្រីខ១០កំប៉ុង,ទឹកត្រី៦ដប,ទឹកដោះគោ២កំប៉ុង,សាប៉ូ២កញ្ចប់,ស្ករស០១គីឡូក្រាម និង ថវិកាចំនួន ៥មឺុនរៀល។
នៅព្រឹកថ្ងៃដដែលនោះប្រតិភូបានចុះសួរសុខទុក្ខ និងនាំអំណោយទៅចែកជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកបាកានដែលមានទីតាំងស្ថិតក្នុងភូមិ
បឹងខ្នារ ចំនួន ៥៥ នាក់ ក្នុងម្នាក់ៗទទួលបានក្រមា០១ ទឹកដោះគោ០២កំប៉ុង ស្ករស០២គីឡូក្រាម មី០៦កញ្ចប់ និងថវិកាចំនួន ២មឺុនរៀល។ ក្នុងនោះអ្នកឆ្លងទន្លេ និង ង្នកត្រៀមឆ្លងទន្លេចំនួន ០៨នាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានជួយថវិកាផ្ទាល់ខ្លួនបន្ថែម ក្នុងម្នាក់ៗចំនួន ១០០ ដុល្លា និង សារុង ចំនួន ០៤។ ដោយឡែកបុគ្គលិកពេទ្យចំនួន ៥១នាក់ ក្នុងម្នាក់ៗទទួលបានសារុង០១ផងដែរ។