ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧ បន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំបណ្ណាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គការដៃគូ និងមន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្ត ជិត៣០០នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃជាសារុងម្នាក់១ ដល់អ្នកចូលរួមទាំងអស់ផងដែរ៕