ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសមាទានធុតង្គ និងចម្រើនសមថវិបស្សានាកម្មដ្ឋាន នៅមណ្ឌលវិស្សនាធុរៈភ្នំទ្រព្យ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសមាទានធុតង្គ និងចម្រើនសមថវិបស្សានាកម្មដ្ឋាន នៅមណ្ឌលវិស្សនាធុរៈភ្នំទ្រព្យខាងជើង(ធ្លាជ្រៃ) ដែលស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងកម្មវិធីបិទវគ្គនោះ បានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូ កែវ កន ព្រះបាឡាត់គណខេត្ត តំណាងព្រះគ្រូ យ៉ែម ហន ព្រះមេគណខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរក្រុង ព្រះសង្ឃ សីលវន្ត សីលវត្តី និងប្រជាពលរដ្ឋជិតឆ្ងាយ សរុបជាង៤០០អង្គ/នាក់។

គួរបញ្ជាក់ថា វគ្គសមាទានធុតង្គ និងចម្រើនសមថវិបស្សានាកម្មដ្ឋាន ត្រូវបានចាប់ផ្តើមឡើងរយៈពេលសិក្សា ៩យប់ ៩ថ្ងៃ ចាប់ពីថ្ងៃទី១៤-២២ ខែមករា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមចូលរួមជាង ២០០អង្គ/នាក់ ក្រោមព្រះគំនិតផ្តួចផ្តើមដោយ ព្រះគ្រូ យ៉ែម ហន ព្រះមេគណខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកអំណោយ ជូនដល់សីលវន្ត សីលវត្តីជាង៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ព្រមទាំងបានបន្តចុះពិនិត្យ និងផ្តល់អនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមការងារបច្ចេកទេស ដែលបាននឹងកំពុងតម្លើងទូរទស្សន៍ខ្នាតធំ នៅចំណុចគល់ស្ពានថ្មថ្មី ដើម្បីបំពេញតម្រូវការ និងលម្អសោភណ្ឌភាពក្រុងពោធិ៍សាត់ បានមួយផ្នែកផងដែរ៕

WhatsApp Image 2017-01-22 at 2.30.15 PM WhatsApp Image 2017-01-22 at 2.29.29 PM WhatsApp Image 2017-01-22 at 2.29.30 PM WhatsApp Image 2017-01-22 at 2.29.31 PM WhatsApp Image 2017-01-22 at 2.29.33 PM WhatsApp Image 2017-01-22 at 2.29.35 PM WhatsApp Image 2017-01-22 at 2.29.36 PM WhatsApp Image 2017-01-22 at 2.29.37 PM WhatsApp Image 2017-01-22 at 2.29.39 PM WhatsApp Image 2017-01-22 at 2.29.40 PM WhatsApp Image 2017-01-22 at 2.29.41 PM WhatsApp Image 2017-01-22 at 2.29.52 PM WhatsApp Image 2017-01-22 at 2.29.54 PM WhatsApp Image 2017-01-22 at 2.29.56 PM WhatsApp Image 2017-01-22 at 2.30.00 PM WhatsApp Image 2017-01-22 at 2.30.01 PM WhatsApp Image 2017-01-22 at 2.30.02 PM WhatsApp Image 2017-01-22 at 2.30.03 PM WhatsApp Image 2017-01-22 at 2.30.05 PM WhatsApp Image 2017-01-22 at 2.30.10 PM WhatsApp Image 2017-01-22 at 2.30.12 PM