ឯកឧត្តម សុខ ឥសាន៖ ​អាចា​រ្យ A បោះឆ្នោតអោយបក្សណា ជាសិទ្ធនយោបាយរបស់គាត់


ឯកឧត្តម សុខ ឥសាន៖ ​អាចា​រ្យ A បោះឆ្នោតអោយបក្សណា ជាសិទ្ធនយោបាយរបស់គាត់ ប៉ុន្តែគាត់ហ៊ាននិយាយ ត្រូវហ៊ានទទួលខុសត្រូវ

​​ភ្នំពេញ ​៖ឯកឧត្តម សុខ ឥសាន ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ការប្រកាស​របស់​អាចា​រ្យ A ដែលថាមិនបាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ វា​ជា​សិទ្ធិ​នយោបាយ​របស់គាត់ ហើយ​គាត់​និយាយ​ហ៊ាន ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​ ដោយ​ខ្លួនឯង​។

​ឯកឧត្តម សុខ ឥសាន មានប្រសាសន៍បន្តថា ការប្រកាស​នេះ ជា​សិទ្ធិរបស់គាត់ ពីព្រោះ​ជាធម្មតា​ការបោះឆ្នោត គេ​បោះ​ជាសម្ងាត់ មិន​ឲ្យ​ដឹងថា ពលរដ្ឋ​ណា​បោះឆ្នោត​ឲ្យ​បក្ស​ណា​ទេ ហើយ​ច្បាប់បោះឆ្នោត ក៏​បញ្ជាក់ដែរថា ធ្វើជា​សម្ងាត់ ហើយ​ការសម្ងាត់​នេះ ក៏មាន​លក្ខខណ្ឌ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ប្រទូស​រ៉ាយ​រវាង​អ្នកជិតខាង ជាមួយ​អ្នកជិតខាង ថា​មាន​និន្នាការ​នយោបាយ​គណបក្ស​នេះ អ្នក​បក្ស​នោះ​ជាដើម​។

ឯកឧត្តម ​បញ្ជាក់ថា “​តែបើ​គាត់​ប្រកាស​បោះឆ្នោត​ឲ្យ​បក្ស​ណាៗ នោះ​មិនមាន​បញ្ហា​អ្វី​ទេ​។ តែ​គាត់​ហ៊ាន​ធ្វើ ហើយ​ហ៊ាន​ថា ហ៊ាន​ទទួលខុសត្រូវ ហើយ​គាត់​មិន​ខ្លាច​មានការ​គុំ​កួន​ពី​អ្នកជិតខាង​ទេ គាត់​និយាយ​ត្រង់ និយាយ​ពិត អាហ្នឹង​ជា​សិទ្ធិ​នយោបាយ​របស់គាត់​ ហើយ​នេះ​ក៏​ជាការ​ជម្រះអារ​ម្ម​ណ៍ដែរ ពីព្រោះ​កន្លងទៅ​គេ​ថា ABC ហ្នឹង​ជា​កូនជឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង តាមពិត​បើ​គាត់​ប្រកាស​ចឹ​ង​ទៅហើយ វា​ច្បាស់​ហើយ​”​។

16299141_1893012014265136_8878872414324302506_n

By Sovanney Lor| ថ្ងៃ អាទិត្យ, ២៩ មករា, ២០១៧|ពត៌មានថ្មីៗ