ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញទៅពិនិត្យការស្ថាបនាស្ពានបេតុងមួយកន្លែងកាត់ស្ទឹងពោធិ៍សាត់


ស្រុកភ្នំក្រវាញ

រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញទៅពិនិត្យការស្ថាបនាស្ពានបេតុងមួយកន្លែងកាត់ស្ទឹងពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានប្រវែង១២៥ម៉ែត្រ ទទឹង៨.៩ម៉ែត្រ។

ស្ពានបេតុងថ្មីនេះនឹងសាងសង់រួចក្នុងពេលឆាប់ៗខាងមុខនេះ ហើយវានឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ។

16388354_1892814737618197_1998367127675971399_n 16195439_1892814697618201_1431749755866604102_n 16265766_1892814724284865_3845755400870721222_n 16265766_1892814730951531_7097028939015314850_n 16266309_1892814827618188_7559985139417992217_n 16299515_1892814767618194_8221343082497899228_n