គណៈប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញមកបំពេញបេសកម្មនៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹង របស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ជាមួយឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។