ឯកឧត្តម ខូយ រីដា បានបន្តផ្តល់ស្បៀងដល់ជនចាស់ជរា និងអ្នករងគ្រោះដោយផ្លើងឆេះផ្ទះ


បើទោះបីជាឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប់រវល់បំពេញភារកិច្ចនៅរាជធានីភ្នំពេញយ៉ាងណាក្តី ក៏ឯកឧត្តមបានចាត់ឲ្យក្រុមការងារ បន្តផ្តល់ស្បៀងជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយជាបឋម និងទាន់ពេលវេលា ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ។

នាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនគ្រួសាររងគ្រោះ ដែលត្រូវភ្លើងចង្ក្រានអាំងត្រីរាលឆេះផ្ទះអស់ទាំងស្រុង កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី៣១ ខែមករាកន្លងមកនេះ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយវិហារចិន ពួយ ហ៊ួរ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានករណីអគ្គីភ័យឆេះអស់ផ្ទះប្រកក្បឿង ថ្មក្រោម ឈើលើជញ្ជាំងក្តារ ក្រាលក្តារ៣ខ្នង មានទំហំ៨x១៣ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ទូច សុភ័ណ្ឌ អាយុ៦៧ឆ្នាំ មុខរបរនិវត្តន៍ជនយោធា (ជាប្តី) និងឈ្មោះ កូវ ចាន់ថន អាយុ៥៦ឆ្នាំ មុខរបរពេទ្យមណ្ឌលសុខភាពព្រៃញី (ជាប្រពន្ធ)។ ហើយសម្ភារខូចខាតរួមមាន មាស១ដំឡឹង ២ជី ខ្សែកផ្លាកទីន១ដំឡឹង ៥ជី ស្រូវ៣តោន ទូរទស្សន៍៣គ្រឿង លុយខ្មែរ៨០ម៉ឺនរៀល លុយដុល្លារ៨០ដុល្លារ ប្លង់ដី២សន្លឹក អត្តសញ្ញាណប័ណ្ណ៤សន្លឹក សំបុត្រកំណើត៩សន្លឹក សៀវភៅគ្រួសារ២ក្បាល ម៉ាស៊ីនគោយន្ត២គ្រឿង កង់៣គ្រឿង និងសម្ភារដែលមាននៅក្នុងផ្ទះទាំងអស់ គិតជាទឹកប្រាប់ជាង៣ម៉ឺនដុល្លារ។
អំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះរួមមាន អង្ករ ១០០គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ឃីត១កញ្ចប់ធំ និងថវិកា២០ម៉ឺនរៀល ក្រៅពីនោះមានសម្ភារលោកតាហួរ ១០មុខ ថវិកាផ្ទាល់ខ្លួន ឯកឧត្តម ខូយ រីដា ២០ម៉ឺនរៀល និងសមាជិក សមាជិកាសាខា ឧបត្ថម្ភបន្ថែម៦០ម៉ឺនរៀលទៀត សរុបថវិកា ១លានរៀល៕

WhatsApp Image 2017-02-02 at 12.20.17 PM WhatsApp Image 2017-02-02 at 11.42.17 AM WhatsApp Image 2017-02-02 at 11.42.19 AM WhatsApp Image 2017-02-02 at 11.42.20 AM WhatsApp Image 2017-02-02 at 11.42.21 AM WhatsApp Image 2017-02-02 at 12.20.03 PM WhatsApp Image 2017-02-02 at 12.20.04 PM WhatsApp Image 2017-02-02 at 12.20.15 PM