ដើម្បីចូលរួមអបអរសាទរបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរដ៏ធំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតៈយុទ្ធជនកម្ពុជា អមដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំមួយចំនួនទៀត បាននាំយកប្រាក់មរណៈសង្ក្រោះជូនដល់គ្រួសារសមាជិក
សមាគមអតីតៈយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ និងប្រកាសតែងតាំង ប្រធាន អនុប្រធាន និងសមាជិកសមាគមអតីតៈយុទ្ធជនកម្ពុជា(ស.អ.ក)ខេត្តពោធិ៍សាត់។ បើតាម
មន្ត្រីនៃសមាគមអតីតៈយុទ្ធជនកម្ពុជាបានឲ្យដឹងថា គ្រួសារសមាជិក សមាគមអតីតៈយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ដែលមកទទួលយកប្រាក់មរណៈសង្គ្រោះមានចំនួន
៩៦ នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៤លានរៀល ព្រមទាំងឧបត្ថម្ភបន្ថែមសារុង០១ និងថវិកា ចំនួន៥មឺុនរៀល។ ដោយឡែកអ្នកជូលរួមចំនួន ១៥០ នាក់បានទទួលអំ
ណោយកំដរដៃេបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងម្នាក់ៗទទួលបានសារុង០១ និងថវិកា៥មឺុនរៀល
ផងដែរ