ព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៥ លោកជំទាវជា ខេង ស៊ុយ សែម បានអញ្ជើញទៅកាន់បិណ្ឌនៅវត្តចំបក់មាស ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន និងពេលថ្ងៃត្រង់នៅ វត្ត លៀប ស្ថិតក្នុងឃុំស្យាស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ច័យដែលត្រូវបានយកទៅប្រគេនដល់ព្រះសង្ឃទាំងពីរវត្តនោះមានៈ
១ ថវិកា ចំនួន ០១ លាន រៀលសម្រាប់វត្តចំបក់មាស
២ ថវិកាចំនួន ០៦ លាន ០២ សែនរៀលសម្រាប់វត្តលៀប
និងជូនដល់លោកយាយ លោកតា ចាស់ជរា ក្នុង ០១វត្តៗ ចំនួន ៦០ នាក់ មានក្រណាត់ស០១ដុំ ទឹកក្រូច០១កំប៉ុង នំ០១ថង់ សាប៊ូ០១ថង់ និងចំពោះកងកំលាំងមានជូន
ទឹកក្រូច,សាប៊ូ,នំ,និង ថវិកាចំនួន ០២ មឺុនរៀល។