រជាពលរដ្ឋជាជនចាស់ជរា និង ក្រីក្រ មកពីបណ្តាឃុំទាំង៦ នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំនួន៦៤គ្រួសារ បានមកជួបជុំគ្នានៅវត្តសេរីគង្គា (ហៅវត្តព្រែក) ស្ថិតឃុំសំរោង ដើម្បីមកទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធាន គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ និង គណៈកម្មការស្វែងរកមូលនីធិ សាខាកាកបាទក្រហមខេត្ត និង ថ្នាក់ដឹកនាំមន្ទីរនានាក្នុងខេត្តជាច្រើនទៀត។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តចែកជូននាពេលនេះ មានចំនួន ៦៤គ្រួសារ គឺមកពីឃុំលាច១០គ្រួសារ ឃុំរកាត១០គ្រួសារ ឃុំសន្ទ្រែ១០គ្រួសារ ឃុំសំរោង១០គ្រួសារ ឃុំបាក់ចិញ្ជៀន១០គ្រួសារ និង ឃុំព្រងិល១៤គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេសតូច ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងថវិកា ២០០០០រៀល ៕