បុណ្សកឋិនទានផ្តួចផ្តើមដោយឯឧ កែវ រតនៈ ក្រុមគ្រួសារ និងសហការីបានដង្ហែទៅឃុំឈើតុំ ស្រុកក្រគរ ដែលបច្ច័យបានមកពីពុទ្ធសាសនិកទាំងអស់ត្រូវបានចែករំលែកសម្រាប់កសាងវត្តចំនួនប្រាំពីរ និងមជ្ឈមណ្ឌលសុខភាពក្នុងឃុំដាច់ស្រយាលនេះ និងវត្តពីរទៀតរបស់ឃុំស្វាយសផង។ ឯឧ កែវ រតនៈ បានឧទ្ទិសកុសលស្មើៗគ្នាជូនដល់អ្នកចូលរួមទ្រទ្រង់បុណ្យពីទីជិតឆ្ងាយ អ្នកជួយរៀបចំទាំងអស់ និងសូមបួងសួងឲ្យប្រជាពលរដ្ឋកម្ពុជា ស្គាល់តែសុខសន្តិភាពនិងការអភិវឌ្ឍន៍តរៀងទៅ។ ឯឧ ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលំមួយខ្សែផងដែរដែលជាថវិការបស់លោក ញ៉ែម វេងហាក់។ ស្រុកក្រគរថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ។