ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់សម្ពោធសមិទ្ធផលនៅភូមិឥស្លាមក្នុងឃុំឈើតុំ ស្រុកក្រគរ


សមិទ្ធិផលជាច្រើន ដែលមានក្នុងមជ្ឈមណ្ឌលអ៊ីស្លាមអាល់បាលូន ស្ថិតក្នុងភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៥ ។
គួរបញ្ជាក់ថា ៖ សមិទ្ធិផលដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នាថ្ងៃនេះរួមមាន អគារសិក្សា អគារស្នាក់នៅ ការិយាល័យ វិហារអាហារដ្ឋាន បន្ទប់ទឹក បង្គន់អនាម័យ និង របង ដែលត្រូវចំណាយថវិកា សរុបចំនួន ២១៣.៥៥០ ដុល្លារអាមេរិក ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តម សុះ មហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា រួមជាមួយសប្បុរសជនមកពីប្រទេសគុយវែត ។ ហើយមជ្ឈមណ្ឌលនេះ សាងសង់ឡើង ក្នុងគោលបំណងប្រមូលកុមារកំព្រា និង កុមារក្រីក្រ មកស្នាក់នៅ និង រៀនសូត្រ ដោយមានការឧបត្ថម្ភអាហារ និង ការព្យាបាលថែរក្សាជាដើម ៕

10422375_1657305767892536_5052555711366842120_n 10983826_1657305534559226_4056761026606974071_n 11049593_1657305921225854_1363051398124968459_n 12063450_1657306171225829_2540863530477339421_n 12074875_1657305824559197_212675911298025168_n 12115647_1657306121225834_3255557613563265497_n 12189818_1657305664559213_3890932253231475380_n 12191501_1657305757892537_2347727304996710568_n កាត់ខ្សែបូរ ចែកអំណោយ ប្រជាជន. ប្រជានឥស្លាម ឥស្លាម ឯឧ.ចុះហត្ថលេខា ឯឧ.ម៉ធ ឯឧ.ម៉ៅ ធនិន២ ឯឧ.ម៉ៅ ធនិនជួបជាមួយឥស្លាម