ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានណែនាំដល់ប្រជាពលរដ្ឋឲ្យចេះរើសពូចដំណាំឲ្យបានល្អ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវទៅដល់ប្រជាកសិករគ្រប់ឃុំ សង្កាត់ ស្រុក ក្រុង ត្រូវចេះជ្រើសរើស សម្រិតសម្រាំង ទាំងពូជស្រូវ និង ពូជដំណាំបន្លែណាមានគុណភាព សុទ្ធល្អ ធន់នឹងអាកាសធាតុ និង មានតម្លៃនៅលើទីផ្សារ ក្នុង និង ក្រៅប្រទេស ។

ការលើកឡើងនេះក្នុងខណៈឯកឧត្តម បានដឹកនាំមន្ត្រីមន្ទីរកសិកម្មខេត្ត, មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ចុះពិនិត្យដំណាំស្រូវរដូវវស្សា ការប្រមូលផល និង ដំណាំបន្លែបង្ការ របស់ប្រជាកសិករនាពេលថ្មីនេះ គឺនៅស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្រុកបាកាន ។

ជូណសារុងដលប្រជាជន ជូនសារុងដល់ម្ចាស់ចំការ ទំនប់ បន្លែម្រះ ប្រជាជនជូនបន្លែ ប្រឡាយ ផលស្រូវ ពិនិត្យស្រូវ មើលដំណាំម្រះ មើលបន្លែប្រជាជន មើលប្រភពទឹក វ្រូតស្រូវ ឯកឧត្តមកំពុងពិនិត្យ ឯឧ.ចុះពិនិត្យស្រូវ