ឯកឧត្តម ញ៉ែម សាមន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានដឹកនាំប្រតិភូមកទស្សនកិច្ចស្វែងយល់នៅខេត្តពោធិ៍សាត់


ប្រតិភូក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ចំនួន ១៩នាក់ ដឹកនាំដោយ ឯកឧត្តម ញ៉ែម សាមន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញមកទស្សនៈកិច្ចសិក្សាស្វែងយល់ អំពីសក្កានុពលនៅលើកទឹកដីខេត្តពោធិ៍សាត់ រយៈពេលពេញមួយថ្ងៃ នាថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។
បន្ទាប់ពីបានជួបសំណេះសំណាល សម្តែងការគួរសមរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញ ប្រតិភូទៅកាន់តំបន់មួយចំនួនរបស់ខេត្ត ដូចជា ៖ ទំនប់ស្ទាក់ទឹកទី៣ និង ចំការក្រូច នៅឃុំសំរោង, ទំនប់ស្ទាក់ទឹកទី៥ នៅឃុំរកាត, ទំនប់ស្ទាក់ទឹកដំណាក់អំពិល នៃស្រុកភ្នំក្រវាញ, រមណីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង ស្រុកបាកាន នៅរសៀលថ្ងៃដដែលនោះប្រតិភូបានបន្តអញ្ជើញទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលមានទីតាំងស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ការអញ្ជើញមកទស្សនៈកិច្ចនាពេលនោះ បានផ្តោតសំខាន់ទៅលើវិស័យចំនួន ៣ គឺ ៖ វិស័យធារាស្ត្រ វិស័យកសិកម្ម និង វិស័យទេសចរណ៍ ។ ហើយនេះក៏ជាលើកទីមួយដែរ ដែលថ្នាក់ដឹកនាំខេត្តនៅទូទាំងប្រទេសកម្ពុជា បានអញ្ជើញមកទស្សនៈកិច្ចសិក្សាស្វែងយល់ អំពីសក្កានុពលនៅលើកទឹកដីខេត្តពោធិ៍សាត់ ៕

887534_1658494364440343_331078082359290039_o ក្រូចពោធិ៍សាត់ កំពុងអុជធូប ដ ដំណើរស្វែងយល់ ថតនៅរមណីយដ្ឋាន ថតភ្ជាប់ទំនប់ ថតមុខឳកញ៉ា ទិដ្ឋភាពទឹក ទំនប់នៅក្រវាញ ប្រតិភូថតរួម ពិភាក្សា មក មកគោរពឃ្លាំងមឿង មកមើលរមណីយដ្ឋានច្រកល្អៀង មើលការលក់ដូរ មើលចម្ការក្រូច មើលទំនប់ដំណាក់អំពិល រ.ក.៣ រមណីយដ្ឋាន រាយការណ៍ចូន រូបឧកញ៉ា ឯឧ.បួងសួងសុំសេចក្តីសុខ ឯឧ.ម៉ៅ ឯឧ.ម៉ៅ.ធនិន ឯឧ.រាយការជូនប្រតិភូ