ប័ណ្ណកម្មសិទ្ធិដីធ្លី ត្រូវរក្សាទុក្ខឲ្យបានល្អ និង ប្រុងប្រយ័ត្ន កុំឲ្យបាត់បង់ ព្រោះវាជាមាសប្រាក់ដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និង ជាសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការផ្ទេរ និង បែងចែកដល់កូនចៅ ។ នេះគឺជាការលើកឡើង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ០៥ភូមិ គឺភូមិកណ្តៀងក្នុង ភូមិកែវជ័យ ភូមិស្វាយយាង ភូមិកំពង់រកា និង ភូមិស្ទឹងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន ១៥៧២ប័ណ្ណ ស្មើនឹង ១៦៣០ក្បាលដី ដល់ប្រជាពលរដ្ឋចំនួន ៦៨៦គ្រួសារ នារសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅបរិវេណវត្តកែវជ័យ ។
នៅក្នុងឱកាសនោះ ប្រតិភូដឹកនាំដោយ ឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង ប្រតិភូប្រទេសអេព្យូពី ចំនួន ០៦នាក់ ក៏បានអញ្ជើញចូលរួម និង ដកស្រង់យកបទពិសោធន៍ ពាក់ព័ន្ធទៅនឹង ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តពោធិ៍សាត់ផងដែរ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីនៅស្រុកកណ្តៀងខេត្តពោធិ៍សាត់
