អគារមត្តេយ្យសិក្សាថ្មី ១ខ្នង ២បន្ទប់ និង បង្គន់អនាម័យ ១ខ្នង ២បន្ទប់ ក្នុងសាលាបឋមសិក្សាឈូកមាស ជាជំនួយរបស់អង្គការ SCHOOL AID JAPAN ដែលចំណាយថវិកាសរុប ២២០០០ដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅបរិវេណសាលាបឋមសិក្សាឈូកមាស ស្ថិតក្នុងភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។