ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ចុះទៅស្រុកភ្នំក្រវាញ


ដោយបានការជួយឧបត្ថម្ភពីមូលនីធិបរិស្ថាន សម្រាប់ពិភពលោក អង្គការ រីខូហ្វ និង អង្គការម្លប់ប៉ៃតង តាមរយៈកម្មវិធីអភិឌ្ឍន៍សហប្រជាជាតិនោះ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានរៀបចំចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ ចំនួន ៩កន្លែងលើកទី៣ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវត្តកំពែង ភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណអភិបាលខេត្ត ។
ការចុះកិច្ចព្រមព្រៀង រវាងខណ្ឌរដ្ឋបាលព្រៃឈើ ជាមួយនិងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ទាំង ៩ កន្លែង បានបង្ហាញនូវភាពជោគជ័យ ក្នុងការជួយពន្លឿនការអនុវត្ត គោលនយោបាយកំណែទម្រង់ព្រៃឈើ ឲ្យមានប្រសិទ្ធិភាព និង ផ្តល់ជូនមូលដ្ឋានស្របច្បាប់ ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ។

12240099_1663185087304604_7269979131719792281_n 11204385_1663185080637938_8415559495407746781_n 12219332_1663185100637936_841062025759880619_n