នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីប្រកាសសុពលភាព រចនាសម្ព័ន្ធក្រុមការងាយុវជនថ្នាក់ ភូមិ/ ឃុំ/ស្រុក ចំនួន៦៩៨រូប ក្រោមអធិបតីភាព ឯកឧត្តម ខូយ សុខា សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សខេត្ត ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និង លោកជំទាវ ម៉ា លីសុជាតា សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបាកាន។