ឯកឧត្តម ម៉ៅ ធនិន នឹងបន្តរក្សាប្រពៃណីខ្មែរ ឲ្យគង់វង្សជារៀងរហូត ទៅដល់កូនចៅជំនាន់ក្រោយ !
នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសប្រារព្ធ ព្រះរាជពិធីបុណ្យបណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅលើបូរីវប្បធម៌កោះសំពៅមាស នារាត្រីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ រក្សាទំនៀមទំលាប់ ប្រពៃណីខ្មែរជារៀងរហូត ទើបឯកឧត្តម ក្នុងនាមអភិបាលខេត្ត បានរៀបចំពិធីនេះ ឲ្យមានភាពអធិកអធម ដែលមិនធ្លាប់មានពីមុនមក នៅលើទឹកដីខេត្តពោធិ៍សាត់ ។
វត្តមានឯកឧត្តមខូយសុខានិងឯកឧត្តមម៉ៅធនិនក្នុងព្រះរាជពិធីបុណ្យបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកលើបុរីវប្បធម៌កោះសំពៅមាសខេត្តពោធិ៍សាត់
