ពិធីគោបង្សុកូលនិងគោរពវិញ្ញាណក្ខន្ធ


នៅព្រឹកថ្ងៃទី១២ខែនិថុនាឆ្នាំ២០១៥នៅសាលប្រជំុធំរបស់គណបក្សប្រជាជនខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិអូរចំបក់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ គណៈកម្មាធិការគណបក្សប្រជាជនខេត្តបានប្រារព្ធពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធជូនសពសម្តេចអគ្គមហាធម្មពោធិ៍សាល ជា សុីម ដោយមានព្រះសង្ឃនិមន្តចូលរួមចំនួន ៨៣ អង្គ។វត្តមានដ៏សែនក្រៀមក្រំនេះរួមមានៈ ឯឧ.ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ។ ឯឧ.ម៉ៅ ធនិន សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោកជំទាវ។ ឯឧ.ក្នុងនាមក្រុមប្រឹក្សាខេត្ត  អភិបាលរងខេត្ត ឯឧ.លោកជំទាវ សភាមណ្ឌលខេត្តពោធិ៍សាត់។ អស់លោកប្រធានគណកម្មាធិការសាខាគណបក្សតាមបណ្តាមន្ទីរជំុវិញខេត្តព្រមទាំងសមាជិកសមាជិកា។ លោក លោកស្រី គណៈកម្មាធិការគណបក្សក្រុង សង្កាត់ក្នុងក្រុងពោធិ៍សាត់ទាំងមូល ព្រមទាំងសមាជិក សមាជិកាគណបក្ស កងកំលាំង ប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តពោធិ៍សាត់ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី

សរុបវត្តមានក្នុងអង្គពិធីនេះសរុបប្រមាណ ១៥០០ នាក់។

ព្រះសង្ឃសូត្រ ព្រះសង្ឃសូត្រ២  សំពះគោរពវិ. ឯកខូយអាន ឯកឳ.អុជធូប