នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៥ ក្រុមការងារថ្នាក់កណ្តាល និង គណបក្សឃុំនៃ គណបក្សប្រជាជន ឃុំក្បាលត្រាច បាននាំយកនូវបច្ច័យរបស់
ឯកឧត្តមកែវ រតនៈ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកក្រគរ បានយកទេយ្យវត្ថុ មកវេរប្រគេនព្រះសង្ឃ នៅវត្ត បុប្ផាសុវណ្ណ ឃុំក្បាលត្រាច ដើម្បី គូរគំនូរ ក្នុងវិហារវត្តបុប្ផាសុវណ្ណនេះ។ ជាមួយក្តីរំភើប សប្បាយរីករាយ ចំពោះសណ្តានចិត្តជ្រះថ្លា របស៉ឯកឧត្តមប្រធាន ក្នុងការជួយជ្រោមជ្រែងលើកស្ទួយវិស័យពុទ្ធសាសនា ព្រះសង្ឃ គណកម្មាការអាចារ្យចវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តបុប្ផាសុវណ្ណ និងបណ្តាវត្តទាំងប្រាំមួយ ផ្សេងទៀត នៅក្នុងឃុំក្បាលត្រាច (ដែលបានទទួលនូវការជួយឧបត្ថម្ភកន្លងមក) រួមនឹងប្រជាពលរដ្ឋឃុំក្បាលត្រាចទាំងអស់ សូមគោរពថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរឯកឧត្តមនិងក្រុមគ្រួសារ ទទួលបាន នូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។