នៅព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៥ នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់មានការបើកអង្គប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម ខូយ សុខាប្រធានគណៈកម្មាធិការគណបក្សខេត្ត។ សមាសភាពដែលត្រូវរួមមានឯឧ.ក្នុងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯឧ.ក្នុងគណៈអភិបាលបាលខេត្ត អស់លោកប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុង លោកប្រធានគណៈកម្មាធិការសាខាគណបក្សបណ្តាមន្ទីរជុំវិញខេត្ត សរុបមានចំនួន ៦៨រូប។
ខ្លឹមសារ ១. ចាត់តាំងគណៈចលនាមហាជនថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ២. ផ្សព្វផ្សាយលិខិតលេខ ៥៥\១៥លគ គក ៣. កិច្ចសហការរបស់គណបក្សក្រុង ស្រុក ឃុំក្នុងការសម្រង់ស្ថិតិប្រជាពលរដ្ឋ ៤. ផ្សព្វផ្សាយលិខិតលេខ ៩៧\១៥សជ ខគក របស់គណៈកម្មាធិការកណ្តាល ស្តីពីការផ្សព្វផ្សាយជំនួយស្មារតី ៥. ផែនការណែនាំស្ពីការចាត់តាំងខួបអនុស្សាវរីយ៍លើកទី៣៧ទិវាជ័យជំនះ៧មករា។