អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី ដែលទើបតែធ្វើរួចរាល់នោះ ត្រូវបាន ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គីសនីកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ១៥ភូមិ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន ៣៨៧៥នាក់ នាព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៥ នៅបរិវេណវត្តឈូកមាស ។
នៅក្នុងខណៈនោះ ឯកឧត្តម បានផ្តល់ជូនសម្ភារៈមួយចំនួន ដល់មណ្ឌលសុខភាពឈូកមាស មានគ្រែចំនួន២, រទេះជនពិការ ២គ្រឿង, កៅអីរងចាំ ៤ជួរ និង បរិក្ខាពេទ្យគិតជាទឹកប្រាក់អស់ចំនួន ១២០០ដុល្លារ ព្រមទាំងចែកជូនវត្ថុកំដរដៃ ជាសារុងម្នាក់មួយ ដែលមានចំនួន ៣៨៧៥នាក់ នាពេលនោះផងដែរ ៕