ឯឧ កែវ រតនៈ បានថ្លែងសន្ទរកថាគន្លឹះក្នុងពិធីប្រគល់អាហារូបករណ៍របស់អគ្គិសនីកម្ពុជាជូននិស្សិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ដោយសង្កត់ធ្ងន់ពីប្រវត្តិនិងដំណើរការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជានិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន សែន ។ អាហារូបករណ៍ ១០០% សម្រាប់ជួយទ្រទ្រង់និស្សិតលើថ្លៃសិក្សារ ថ្លៃរស់នៅក្នុងរយៈពេលសិក្សារ ឱកាសទស្សនកិច្ចសិក្សារក្នុងនិងក្រៅប្រទេស និងឱកាសការងារក្រោយពេលបញ្ចប់ពីវិទ្យាស្ថាន។ និស្សិត ៥៣៨ នាក់មានការត្រេកអរនិងមានក្តីសង្ឃឹមលើការចូលរួមចំណែរបស់អគ្គិសនីកម្ពុជាលើការបណ្តុះបណ្តាលសម្រាប់ជីវិតរបស់ពួកគាត់ ហើយអរគុណរាជរដ្ឋាភិបាលដែលផ្តល់ការយកចិត្តទុកដាក់លើយុវជន។ ឯឧ ក៏បានជួបពិភាក្សារកាងារជាមួយថ្នាក៎ដឹកនាំនិងសាស្ត្រាចារ្យរបស់វិទ្យាស្ថានផងដែរ។ ភ្នំពេញព្រឹកថ្ងៃច័ន្ទ ទី១៤ ធ្នូ ឆ្នាំ ២០១៥ ។