លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិនបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និង ទទួលស្គាល់សមាសភាពសមាគមនារីកម្ពុជា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់


លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និង ទទួលស្គាល់ សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អនុសាខាស្រុកក្រគរមាន ១០ឃុំ មានចំនួន ១៦៣នាក់ ក្នុងនោះថ្នាក់អនុសាខាស្រុក ១១នាក់ ថ្នាក់ឃុំ និង ភូមិ១៥២នាក់ នារសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំរបស់សាលាស្រុកក្រគរ ។
នៅក្នុងពិធីប្រកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកា ក្នុងស្រុកក្រគរ ចំនួន ១៦៣នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល និង សារុងម្នាក់១ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវផងដែរ ។
គួរបញ្ជាក់ផងដែរថា ៖ នាព្រឹកស្អែក ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ នឹងបន្តអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និង ទទួលស្គាល់ សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អនុសាខាស្រុកភ្នំក្រវាញ ចំនួន ៦៤នាក់ នៅក្នុងសាលប្រជុំរបស់សាលាស្រុកភ្នំក្រវាញ ៕

12392018_1670712236551889_6951954691523139081_n 1010617_1670713059885140_4107138739780538682_n 1910497_1670712656551847_2023647571986537348_n 10338710_1670712386551874_6244216556728557977_n 11224523_1670712839885162_8491755631217394398_n 12107748_1670712903218489_4213177758447480216_n 12321139_1670712233218556_3121701558623397477_n 12346358_1670712746551838_1907297223196402544_n 12366361_1670713096551803_6005434800592144625_n 12366414_1670712446551868_3602927456558182867_n 12376095_1670713086551804_7800945941361590427_n 12376227_1670712639885182_7565900832472303207_n 12376273_1670712623218517_7414834312758395440_n 12376494_1670712453218534_7956257422856381842_n 12391114_1670712249885221_6402573952369500245_n 12391261_1670712483218531_3359724817925723837_n